ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជួយកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ាន ជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជួយកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ាន ជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី១៧ លើសកលលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ស្អាតបំផុត យោងតាមរបាយការណ៍វាយតម្លៃ កម្រិតសកលចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក US News & World Report។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងចាត់ទុកថាភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងប្រទេសជាតិទាំងមូល នៅលើឆាកអន្តរជាតិជាថ្មីបន្ថែមទៀត បន្ទាប់ពីកម្ពុជា ត្រូវបានចាត់ថ្នាក់ ជាប្រទេសដែលមាន «បរិស្ថានធម្មជាតិល្អបំផុត» និងមាន «និរន្តរភាពដីធ្លី និងធនធានធម្មជាតិ» ឈរនៅលេខរៀងទី១ លើពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៦ យោងតាមរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកល (Best Countries Rankings) របស់ស្ថាប័ន US News & World Report។

លោលបានបន្ថែមថា ជោគជ័យថ្មីបន្ថែមទៀតនេះ បានឆ្លុះបញ្ជាំងដ៏ធំធេង សមិទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីមរតកនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំកសាងខឿនសន្តិភាព ស្ថិរភាពនយោបាយ និងការអភិរក្សធនធានធម្មជាតិរហូតមក។

ជាមួយគ្នានេះ ភាពជោគជ័យនេះក៏បានឆ្លុះបញ្ចាំង ពីការបន្តដឹកនាំប្រកបដោយថាមពល ភាពម៉ឺងម៉ាត់ និងទស្សនវិស័យវែងឆ្ងាយនាពេលបច្ចុប្បន្ន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញគោលនយោបាយ សេដ្ឋកិច្ចបៃតង ការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈជំរុញ ការអភិវឌ្ឍគោលដៅលម្ហែបៃតង លើកកម្ពស់ប្រជាពលរដ្ឋ និងធានាចីរភាពបរិស្ថាននៅតាមតំបន់ការពារធម្មជាតិ៕

No comments:

Post a Comment

Pages