ក្រសួងពាណិជ្ជកម្មរកឃើញម្ចាស់ភាគហ៊ុនជាង ៣០នាក់ ជាប់ក្នុងបញ្ជីប្រផេះ ក្នុងនោះ៧នាក់ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ក្រសួងពាណិជ្ជកម្មរកឃើញម្ចាស់ភាគហ៊ុនជាង ៣០នាក់ ជាប់ក្នុងបញ្ជីប្រផេះ ក្នុងនោះ៧នាក់ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

 (ភ្នំពេញ)៖ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តាមរយៈយុទ្ធនាការជំរុញ​ឱ្យក្រុមហ៊ុននានា ធ្វើការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ​ក្រសួងពាណិជ្ជកម្មបានរកឃើញបុគ្គលជាម្ចាស់ភាគហ៊ុនជាង៣០​ជាប់ក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក ក្នុងនោះ៧​នាក់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។​

លោក បួន សារៈមុនី គូសបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» ​នៅថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៦។

លោក បួន សារៈមុនី បានបញ្ជាក់ថា ក្នុងចំណោមបុគ្គលចំនួន៣៤នាក់ ដែលត្រូវបានរកឃើញនៅក្នុងបញ្ជីប្រផេះ និងមានភាពសង្ស័យនៅក្នុងប្រព័ន្ធតាមច្បាប់របស់សហរដ្ឋអាមេរិក មាន៧ នាក់ត្រូវបានកំណត់ថា ជាបទល្មើសឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ បន្ទាប់ពីបានរកឃើញក្រសួងពាណិជ្ជកម្មបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឲ្យបុគ្គលទាំងនោះផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា។ ក្នុងករណីមិនផ្ទេរ ក្រុមហ៊ុននោះនឹងត្រូវរំលាយចោល បន្ទាប់ពីដោះស្រាយបំណុលពន្ធរួច។​

​វិធានការរបស់ក្រសួងពាណិជ្ជកម្ម ស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសយ៉ាងច្បាស់ថា កម្ពុជាយកជម្រើសតែមួយគត់ គឺ «សេដ្ឋកិច្ចស» ហើយមិនមែនជាប្រទេសដែលក្រុម Scam អាចស្នាក់នៅបានឡើយ។

ទន្ទឹមគ្នានេះ ដើម្បីពង្រឹងការងារនេះ ក្រសួងបានទិញប្រព័ន្ធត្រួតពិនិត្យលំដាប់ខ្ពស់មួយពីសហរដ្ឋអាមេរិក ដែលធនាគារធំៗជាច្រើនកំពុងប្រើប្រាស់ ដើម្បីធ្វើការត្រួតពិនិត្យប្រវត្តិ​ (background check) របស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុនទាំងអស់ មុននឹងអនុញ្ញាតឲ្យចុះបញ្ជីពាណិជ្ជកម្ម។

លោក បួន សារៈមុនី បានបញ្ជាក់ថា ក្នុងការពង្រឹងវិធានការនេះ ការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលកំពុងរកស៊ីនៅកម្ពុជាមានសារៈសំខាន់ណាស់ ដែលប្រៀបដូចជាការធ្វើតេស្តសុខភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដើម្បីធានាថាពួកគេមានសុខភាពល្អ និងចូលរួមសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ ហើយម្ចាស់ភាគហ៊ុនជាប់ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ ។ ដូច្នេះហើយ ទើបក្រសួងបន្តលើកលែងពិន័យប្រតិវេទន៍នេះ ​រហូតដល់ដើមខែមករា ឆ្នាំ២០២៧ ដើម្បីផ្តល់ឱកាសដល់ពាណិជ្ជករទាំងអស់ ធ្វើបច្ចុប្បន្នភាពប្រតិវេទន៍របស់ខ្លួន ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចមួយប្រកបដោយតម្លាភាព និងភាពស្អាតស្អំ។

លោកបន្ថែមថា ក្រសួងមានការព្រួយបារម្ភចំពោះក្រុមហ៊ុនដែលចុះបញ្ជីច្រើន ប៉ុន្តែមិនបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច ឬចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់៕ប្រភព៖​https://m.freshnews.com.kh/localnews/443737-2026-10-09-09-04-13

No comments:

Post a Comment

Pages