- គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

 អាម៉េរិកសម្រេច«លើកលែង»បម្រាមលក់សព្វាវុធមកលើកម្ពុជាជាផ្លូវការ

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកាលពីល្ងាចនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានសម្រេចលើកលែកបម្រាមលក់សព្វាវុធរបស់ខ្លួនមកលើប្រទេសកម្ពុជាជាផ្លូវការចំណាត់ការនេះធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានត្រួតពិនិត្យ និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ។


យោងតាមកាសែត REUTERS បានរាយការណ៍ថា នៅក្នុងការជូនដំណឹងក្នុងបញ្ជីសហព័ន្ធ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio បានលើកលែងការរឹតបន្តឹងលក់សព្វាវុធដោយផ្អែកលើការស្វែងរកសន្តិភាព និងការខិតខំរបស់ប្រទេសកម្ពុជា រួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយការលក់សព្វាវុធនឹងត្រូវបានអនុញ្ញាតលើមូលដ្ឋានករណីនីមួយៗផ្សេងៗគ្នា។គួរកត់សម្គាល់ថាក្នុងរដ្ឋបាលរបស់លោក Joe Biden បានដាក់បម្រាមលើការនាំចេញអាវុធទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១ ដោយលើកឡើងពីឥទ្ធិពលកាន់តែខ្លាំងឡើងនៃយោធាចិននៅកម្ពុជា ក៏ដូចជាសិទ្ធិមនុស្ស និងអំពើពុករលួយដែលកំពុងតែកើតមាន៕   

No comments:

Post a Comment

Pages