- គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot


 តារាចម្រៀងបេឡារុស❗️ត្រូវគេល្បួ/..ងឲ្យមកសៀ/..មរួច…..រួចជួ/..ញដូរទៅមីយ៉ាន់ម៉ា ដើម្បីសម្ល/..ា..ប់វ/..ះយកគ្រឿ/..ងក្នុង តារាចម្រៀងបេឡារុស …..


តារាចម្រៀងនិងជាតារាម៉ូដែលសញ្ជាតិបេឡារុស Vera Kravtsova បានជួបរឿងសោកនាដកម្ម ដោយនាងត្រូវគេល្បួងឲ្យមកប្រទេសថៃ រួចក៏ត្រូវជួញដូរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីវះយកគ្រឿងក្នុង។តាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ តារាវ័យ២៦ឆ្នាំរូបនេះ ត្រូវគេល្បួងឲ្យមកទីក្រុងបាងកកកាលពីខែមុន ដោយបោកថាមកធ្វើការក្រៅម៉ោងនិងធ្វើសម្ភាសន៍។


យ៉ាងណា អ្វីមិនដូចការរំពឹងទុកឡើយ នាងបែរជាត្រូវក្រុមអន្ធពាលធ្វើស៊ី ដោយនាំទៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នាងត្រូវគេដកហូតលិខិតឆ្លងដែននិងទូរស័ព្ទព្រមទាំងរងការវាយដុំនិងគំរាមគំហែង ហើយបង្ខំឲ្យធ្វើការក្នុង បណ្តាញឆបោកតាមអនឡាញ។

មួយរយៈក្រោយមក ក្រុមឧក្រិដ្ឋជនបានទាក់ទងទៅក្រុមគ្រួសាររបស់ Kravtsova ដោយនិយាយថា៖ នាងស្លាប់ហើយ និងទាមទារឲ្យផ្ញើប្រាក់ ៥០០ ០០០ ដុល្លារ បើចង់បានសាកសពនាងទៅវិញ។ នៅពេលក្រុមគ្រួសារមិនធ្វើតាម ពួកគេក៏ទទួលសារមួយទៀតថា៖ «យើងបានបូជាសពរួចហើយ។ កុំស្វែងរកនាងទៀតអី»។

លើសពីនេះ ក្រុមគ្រួសាររបស់ Kravtsova ក៏ទទួលសារអនាមិកមួយដែលនិយាយថា៖ «Kravtsova ត្រូវបានលក់ទៅឲ្យអង្គការជួញដូរសរីរាង្គ ដោយមានការវះកាត់យកគ្រឿងក្នុងរបស់នាងចេញ ហើយសាកសពរបស់នាងត្រូវបានបូជារួចរាល់»។

ករណីនេះបានគូសបញ្ជាក់ពីហានិភ័យធ្ងន់ធ្ងរនៃការជួញដូរមនុស្ស នៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលដំណើរការដោយក្រុមឧក្រិដ្ឋជននៅប្រទេសថៃ៕

No comments:

Post a Comment

Pages