- គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

 នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាបឋម និងអនុវិទ្យាល័យគល់ទទឹង, រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន៣,២៩៦ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋមកពី ៣ភូមិ ក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីទាំង ៣,២៩៦ប័ណ្ណ ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖

*ភូមិស្រែពពាយ៖ ចំនួន១,៧០៣ប័ណ្ណ (ក្នុងនោះមាន ៥០៤ប័ណ្ណ ស្ថិតក្នុងគម្របព្រៃឈើ២០០២)។

*ភូមិគល់ទទឹង៖ ចំនួន១,២២៨ប័ណ្ណ (ក្នុងនោះមាន ១០៤ប័ណ្ណ ស្ថិតក្នុងគម្របព្រៃឈើ២០០២)។

*ភូមិសន្ទ្រែ៖ ចំនួន៣៦៥ប័ណ្ណ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការចុះវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យ និងអាចបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឃុំសន្ទ្រែ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅ ដីធ្លីនៅក្នុងភូមិទាំង៣នៃឃុំសន្ទ្រែ ដែលគ្មានប័ណ្ណកម្មសិទ្ធិ គឺមិនមែនជាកម្មវត្ថុនៃការទិញលក់ ការដាក់បញ្ចាំ ការជួល ការសាងសង់ ឬការចែកកូនចៅទៀតឡើយ ដោយសារអាជ្ញាធរបានចុះបញ្ជី និងចែកប័ណ្ណលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាមិនទាន់បានបំពេញនីតិវិធី សូមអញ្ជើញរួសរាន់ស្នើសុំចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំ។

ជាមួយគ្នានេះ ឯកឧត្តមបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដាច់ខាតមិនត្រូវចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនឹងរឿងដីធ្លីជូនប្រជាពលរដ្ឋក្រៅ ពីប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជី រួចហើយនោះឡើយ ដោយត្រូវទទួលស្គាល់តែប័ណ្ណកម្មសិទ្ធិតែមួយគត់ ដើម្បីជៀសវាងការបង្កភាពស្មុគស្មាញ និងបង្កើតបញ្ហាជម្លោះដីធ្លីជាថ្មី។ បើមានមន្ត្រីណានៅតែបន្តចុះហត្ថលេខាខុសច្បាប់ទៀត នឹងត្រូវប្រឈមមុខចំពោះ ផ្លូវច្បាប់ដោយគ្មានការលើកលែង។

ឯកឧត្តម ខូយ រីដា ក៏បានជំរុញឱ្យមន្ត្រីជំនាញបន្តខិតខំស្វែងរកវិធីសាស្ត្រប្រគល់ប័ណ្ណជូនម្ចាស់កម្មសិទ្ធិឱ្យបានដល់មូលដ្ឋានភូមិ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានមកទទួលយកប័ណ្ណកម្មសិទ្ធិ សូមអញ្ជើញមកបើកយកឱ្យបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់ក្នុងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាធានាបាននូវសិទ្ធិអំណាចពេញលេញលើអចលនវត្ថុរបស់ខ្លួន៕អត្ថបទដោយ Nou Seyha




No comments:

Post a Comment

Pages