អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយជាស្បៀងអាហារ និងនំអន្សមរាប់ពាន់ ចែកជូនកងកម្លាំងការពារព្រំដែនថ្មដា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយជាស្បៀងអាហារ និងនំអន្សមរាប់ពាន់ ចែកជូនកងកម្លាំងការពារព្រំដែនថ្មដា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

គណៈប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក-ក្រុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ ផ្តល់ជូនអង្គភាពកងទ័ព និងនគរបាលឈរជើងការពារព្រំដែនក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរយ៉ាងក្លៀវក្លា ចំពោះនាយ-ពលទាហាន នាយ-ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបទបញ្ជារាប់ទាំងការលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីជាការតបស្នងសងគុណចំពោះកងកម្លាំងជួរមុខ ដែលបានបូជាកម្លាំងកាយចិត្ត ស្មារតី និងសាច់ស្រស់ឈាមស្រស់ ក្នុងការការពារជាតិ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានរៀបចំអំណោយចុះមកជួបផ្ទាល់ ដើម្បីបង្ហាញពីស្មារតី «សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ» និង «សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍន៍»។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ អគ្គមេបញ្ជាការរង កងទ័ពជើងគោក សមរភូមិមុខទិសទី៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា និងគណៈប្រតិភូរដ្ឋបាលខេត្ត ដែលតែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏មានតម្លៃ មកឧបត្ថម្ភដល់កងកម្លាំងជួរមុខជាប់ជាប្រចាំ ដូចភ្លៀងរលឹម។

សម្រាប់អំណោយដែលបាននាំយកមកប្រគល់ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រួមមាន៖

*អង្ករ៖ ជាង២១តោន

*សាច់ជ្រូក៖ ១,០០០គីឡូក្រាម

*បន្លែបង្ការ (ស្ពៃក្តោប ខ្ទឹមបារាំង ការ៉ុត ត្រឡាច)៖ ជាង២០០ គីឡូក្រាម

*នំអន្សមជ្រូក៖ ២,២០០នំ

*នំអន្សមចេក៖ ២,២០០នំ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជាច្រើនមុខទៀត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ របស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់៕អត្ថបទដោយ Nou Seyha

No comments:

Post a Comment

Pages