សង្វៀនយុទ្ធគុនខ្មែរចម្រុះ ក្លាយជាឱកាសថ្មីសម្រាប់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សង្វៀនយុទ្ធគុនខ្មែរចម្រុះ ក្លាយជាឱកាសថ្មីសម្រាប់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ

 

(ភ្នំពេញ)៖ សង្វៀនយុទ្ធគុនខ្មែរចម្រុះ បានក្លាយជាសង្វៀនថ្មីមួយទៀតរបស់ស្ថានីយ៍ទូរទស្សន៍ ថោន ដើម្បីផ្ដល់ឱកាសដល់អ្នកហាត់កីឡាប្រយុទ្ធយ៉ាងហោច ៤ប្រភេទ គឺមានគុនខ្មែរ ឃីកបុកស៊ី ប្រដាល់សកល និងគុនចម្រុះ បានចូលរួមបង្ហាញសមត្ថភាព និងស្វែងរកភាពជោគជ័យថ្មីៗលើសង្វៀនដ៏កម្រមួយនេះ។

នេះបើតាមការគូសបញ្ជាក់របស់លោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកទំព័រសង្វៀនយុទ្ធគុនខ្មែរចម្រុះកាលពីថ្មីៗ ដោយមានការចូលរួមលោក វ៉ា សុធា ស្វាមីលោកស្រី ជួប មាន អគ្គនាយិកាស្ថានីយទូរទស្សន៍ ថោន, លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា, លោក ម៉ុក សាំងហ៊ុន អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងលោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាផងដែរ។

លោកបន្ដថា នេះគឺជាព្រឹត្តិការណ៍កម្រ និងដំបូងគេនៅកម្ពុជា សម្រាប់ការប្រកួតយុទ្ធគុនខ្មែរចម្រុះកម្រិ​ត​អន្ដរជាតិ លើ ៤ប្រភេទកីឡាក្នុងសង្វៀនតែមួយ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ហ្វឹកហាត់ទាំងគុនខ្មែរ ឃីកបុកស៊ីង ប្រដាល់សកល និងគុនចម្រុះ មានឱកាសប្រកួត និងបង្ហាញសមត្ថភាព។ ក្រោមវត្តមានសង្វៀនថ្មីនេះ លោកសង្ឃឹមថា ការត្អូញត្អែរថាខំហាត់តែអត់មានសង្វៀនប្រកួត នឹងត្រូវបញ្ចប់ ហើយកីឡាករ-កីឡាការិនីទាំងអស់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសប្រកួតជារៀងរាល់សប្ដាហ៍។

អ្វីដែលពិសេសទៀតនោះ តាមរយៈសង្វៀនថ្មី ដែលប្រសិទ្ធនាមថា យុទ្ធគុនខ្មែរចម្រុះនេះ នឹងក្លាយជាវេទិការដ៏មានអត្ថន័យ ក្នុងការផ្សារភ្ជាប់ការផ្សព្វផ្សាយពីវប្បធម៌ក្បាច់គុនចម្រុះខ្មែរបុរាណជាច្រើន ដែលបានចារឆ្លាក់លើផ្ទាំងសិលាតាមប្រាង្គប្រាសាទបុរាណខ្មែរនានាដល់កីឡាករ-កីឡាការិនីបរទេស ក៏ដូចជាភ្ញៀវអន្ដរជាតិឲ្យបានស្គាល់ និងបានដឹងច្បាស់ថា ក្បាច់គុនទាំងនោះពិតជារបស់ខ្មែរ ដែលជាមរតកបន្សល់ទុកដោយដូនតាខ្មែរអស់កាលជាយូរលង់ណាស់មកហើយ។ លោក ហាក់ សុខហេង បន្ថែម។

ទន្ទឹមជាមួយគ្នាលោក ហេង សុឃន ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថានីយទូរទស្សន៍ថោន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ថ្មីៗ ប្លែកៗ ជាក់ស្ដែងការបង្កើតសង្វៀនយុទ្ធគុនខ្មែរចម្រុះនាពេលនេះ នឹងក្លាយជាឱកាសសម្រួចសមត្ថភាព បច្ចេកទេសរបស់កីឡាករ-កីឡាការិនីកាន់តែល្អប្រសើរថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ទាំងកីឡាឃីកបុកស៊ីង ពិសេសគឺគុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ រួមទាំងកីឡាប្រដាល់សកល និងគុនចម្រុះផងដែរ៕

No comments:

Post a Comment

Pages