អភិបាលខេត្តកែប ណែនាំឱ្យពង្រឹងការងាររក្សាសន្តិសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកែប ណែនាំឱ្យពង្រឹងការងាររក្សាសន្តិសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ

 


កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងការងាររក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។

ការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត  លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត  ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនា សម្រាក លម្ហែកំម្សាន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការពង្រឹងការថែរក្សាអនាម័យបរិស្ថាន សេវា និងគុណតម្លៃផ្សេងៗ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលខេត្តទាំងអស់ដែលបានចូលរួមអនុវត្ត និងបំពេញការងារកន្លងមក ដែលធ្វើឲ្យរដ្ឋបាលខេត្តកែបរបស់យើងទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីទាំងអស់ត្រូវខិតខំ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួនជាបន្តទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Pages