មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងដោះស្រាយវិវាទនៅខេត្តកណ្ដាល - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងដោះស្រាយវិវាទនៅខេត្តកណ្ដាល

 


ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល រួមទាំងអាជ្ញាធរពាក់ព័ន្ធ ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឱ្យបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ដើម្បីធានាបាននូវបរិយាកាសគ្មានវិវាទនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ការជំរុញនេះបានធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមបញ្ជាក់ថា ខេត្តកណ្ដាលបានប្រកាសបញ្ចប់យុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តរួចហើយ ដូច្នេះការងារបន្ទាប់គឺការចែកបណ្ណកម្មសិទ្ធិដែលកំពុង អនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង/ស្រុកទាំង១៣។

ឯកឧត្តមបានសង្កត់ធ្ងន់លើការដោះស្រាយវិវាទដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ ផ្សះផ្សា បង្រួបបង្រួម ស្មោះត្រង់ និងឯកភាពគ្នា ប្រកបដោយសច្ចធម៌ គុណធម៌ និងយុត្តិធម៌។ ក្រៅពីនេះ លោកក៏បានណែនាំឱ្យខិតខំធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង១៣ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធភាព។ ការគ្រប់គ្រងសំណង់ ការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត និងការជំរុញការងារលំនៅឋាន ក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ផងដែរ។

ឯកឧត្តមបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចយ៉ាងសកម្ម រហូតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រ និងសហការយ៉ាងសកម្ម ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លីប្រកបដោយជោគជ័យ៕អត្ថបទដោយ Nou Seyha


ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_06.html

No comments:

Post a Comment

Pages