ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១៤០០គ្រួសារនៅខេត្តបន្ទាយមានជ័យ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១៤០០គ្រួសារនៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ​ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​អមដោយក្រុមការងារ បានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង១៤០០គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកលើកទឹកចិត្តពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់តាមដាននូវរាល់សភាពការណ៍ជំនន់ទឹកភ្លៀង ឲ្យបានជាប់ជាប្រចាំដើម្បីងាយស្រួលក្នុងការជួយជម្លៀសប្រជាពលរដ្ឋ របស់យើងទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា និងត្រៀមលក្ខណៈជួយសង្គ្រោះ។

ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ជារួម និងដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវតែបន្តយកចិត្តទុកដាក់សហការជាមួយ នឹងអាជ្ញាធរមូលដ្ឋានផ្ដល់ព័ត៌មានផ្ដល់ព័ត៌មាន ឱ្យគ្នាទៅវិញទៅមក ជាប្រចាំផងដែរដើម្បីជួយដោះស្រាយនិងសូមថែរក្សាសុខភាព អនាម័យ រស់នៅស្អាត ហូបស្អាត ជៀសវាងនៅជំងឺដង្កាត់ផ្សេងៗដែលអាចកើតមានជាយក្សថាហេតុ។

ជាមួយគ្នានេះឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ្ឌចំនួន១៤០០ គ្រួសារ ផងដែរ ។

នៅថ្ងៃទី២ ដដែលនេះដែរឯកឧត្តម កែ គឹមយ៉ាន និងលោកំទាវ ព្រមទាំងក្រុមក្រុមការងារបានចុះជួបសួរសុខទុក្ខកងកម្លាំងប្រចាំការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនួនទឹកភ្លៀង ចំណុចឃុំបត់ត្រង់នឹងបានចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តបន្ទាយមានជ័យ៕អត្ថបទដោយ Nou Seyha

ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_904.html

No comments:

Post a Comment

Pages