ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំមន្ត្រីក្រោមឱវាទចុះជួប​សំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង​ការពារព្រំដែនគោក លេខ៤០២ និង៤០ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំមន្ត្រីក្រោមឱវាទចុះជួប​សំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង​ការពារព្រំដែនគោក លេខ៤០២ និង៤០



ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងបានគូសបញ្ជាក់ថា ការជួបជុំនេះគឺជាការបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយកងកម្លាំងការពារព្រំដែនគោកលេខ៤០២ និង៤០៣ ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តរវាងសមរភូមិមុខ និងសមរភូមិក្រោយ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះយុទ្ធជនទាំងអស់ និងបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់កងទ័ព ដែលបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ រួមទាំងការអំពាវនាវនៅមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានរំលេចពីការតវ៉ាចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យភាពកម្ពុជា និងការប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីពង្រឹងកម្លាំងការពារជាតិ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ឱ្យថែរក្សាសុខភាព ពង្រឹងស្មារតីការពារអធិបតេយ្យ និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល។ ក្នុងនាមប្រតិភូក្រសួង និងប្រជាពលរដ្ឋលោកបានថ្លែងអំណរគុណចំពោះការលះបង់របស់កងទ័ព និងបានបួងសួងសូមឱ្យយុទ្ធជនទាំងអស់ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕2026

ប្រភព៖https://www.cpp.org.kh/details/483274

ប្រភព៖ https://podaraonline.blogspot.com/2026/10/blog-post_889.html

No comments:

Post a Comment

Pages