សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដែលកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដែលកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន



(ភ្នំពេញ)៖ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការនាំចេញអង្ករផ្លូវការបានលើសពី ១លានតោន ជាលើកដំបូង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរយ៉ាងកក់ក្តៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានកើនឡើងដល់ ១ ០១៤ ៤៤២ តោន។ តួលេខនេះបានវ៉ាដាច់កំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ ដែលជាសញ្ញាណដ៏ល្អប្រសើរមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងវិស័យកសិកម្មទាំងមូល។

ការបំបែកកំណត់ត្រានេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល កសិករ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញផលិតកម្ម និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សមិទ្ធផលនេះមិនត្រឹមតែលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងធានាសន្តិសុខស្បៀងផងដែរ៕អត្ថបទដោយ MET KIM AU

 

No comments:

Post a Comment

Pages