រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិវត្តជននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយនិវត្តជននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអ៊ំ លោកពូ អ្នកមីង ដែលជាជានិវត្តជន និងមន្រ្តីរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈ និងបានបន្សល់ទុកនូវសមិទ្ធផល និងស្នាដៃជាច្រើន ទាំងផ្នែកបច្ចេកទេស រដ្ឋបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធរឹងដូចជា ផ្លូវថ្នល់ និងស្ពានជាដើម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពរីកចម្រើននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវរបស់យុវជនជំនាន់មុនបានឡើយ ស្របតាមពាក្យស្លោក«ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងគណៈកម្មាធិការកណ្តាលនៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញការងារជាឧត្តមប្រយោជន៍សម្រាប់មន្រ្តីរាជការ និងនិវត្តជន។ ជាមួយគ្នានេះលោកក៏បានជំរុញឱ្យបន្តបង្កើតយន្តការការងាររួមគ្នា ដើម្បីជួយសម្រាលបន្ទុក និងការលំបាកផ្សេងៗដល់និវត្តជន ជាពិសេសនិវត្តជនដែលកំពុងសម្រាកព្យាបាលជំងឺ ដោយត្រូវបន្តចុះសួរសុខទុក្ខពួកគាត់។

នៅក្នុងពិធីសំណេះសំណាលនេះ ក្រសួងក៏បានឧបត្ថម្ភវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់និវត្តជនទាំង ៣០០រូប ដោយលោករដ្ឋមន្រ្តីបានប្រសិទ្ធពរជ័យជូនលោក លោកស្រី ជាពិសេសលោកអ៊ំ លោកពូ អ្នកមីងជានិវត្តជនទាំងអស់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយពុទ្ធពរ ទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

No comments:

Post a Comment

Pages