អភិបាលខេត្តព្រៃវែង ដឹកនាំជំនាញចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាលនិងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តព្រៃវែង ដឹកនាំជំនាញចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាលនិងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយក្រុមការងារ ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុកព្រះស្ដេច និងមេឃុំពាក់ព័ន្ធ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា នៅក្នុងភូមិសាស្រ្តស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ នាំយកនូវគ្រឿងចក្រមកត្រួសត្រាយផ្លូវទាំងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីចុះត្រួតពិនិត្យស្ថានភាពផ្លូវលំ ដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា លោកអភិបាលខេត្ត រួមជាមួយក្រុមការងារ ក៏បានចុះពិនិត្យហេដ្ឋារចនាសម្ព័នក្នុងបរិវេណសាលាឃុំរាធរ និងសាលាឃុំបឹងដោល ផងដែរ៕

No comments:

Post a Comment

Pages