ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ដំណាំប្រជាកសិករនៅស្រុកបារាយណ៍ - គេហទំព័រ ធីអ៊ិនស៊ី ហត ញ៉ូ
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ដំណាំប្រជាកសិករនៅស្រុកបារាយណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ដល់ដំណាំប្រជាកសិករ នៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងកំណត់តម្រូវការចាំបាច់ សម្រាប់សម្របសម្រួលការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។

ដំណើរចុះពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ ព្រមទាំងសមាជិកក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋាន និងវាយតម្លៃផលប៉ះពាល់លើការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលងាយរងគ្រោះ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់វិធានការអន្តរាគមន៍ចាំបាច់។

ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងសម្របសម្រួលការផ្តល់ជំនួយឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រាលការលំបាក និងគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះ៕

No comments:

Post a Comment

Pages