ក្នុងបទសម្ភាសជាមួយសារព័ត៌មាន CBS News ផ្សាយកាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការប្រើប្រាស់សិទ្ធិការពារខ្លួន បើអាមេរិកពិតជាវាយប្រហារខ្លួនមែន ប៉ុន្តែក៏ទទួលស្គាល់ដែរថា មីស៊ីលដែលខ្លួនមាន គឺមិនអាចបាញ់ដល់ទឹកដីអាមេរិកបានទេ។
ស្របពេលដែលស្ថានការណ៍វិវឌ្ឍកាន់តែមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះលោក Abbas Araghchi បានបង្ហាញជំហយ៉ាងច្បាស់ថា ទីតាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា នឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ បើលោក ដូណាល់ ត្រាំ សម្រេចចិត្តប្រកាន់យកវិធីសាស្រ្តប្រើកម្លាំងបាយមែន។
លោក Araghchi បញ្ជាក់យ៉ាងច្បាស់៖ «បើអាមេរិកវាយប្រហារមកលើយើង នោះយើងមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួនឯង។ បើអាមេរិកវាយប្រហារយើង នោះគឺជាទង្វើឈ្លានពានហើយ។ អ្វីដែលយើងធ្វើជាការឆ្លើយតបវិញ គឺជាទង្វើការពារខ្លួន»។
លោកបន្តថា៖ «វាជារឿងត្រឹមត្រូវនិងស្របច្បាប់ ព្រោះតែគ្រាប់មីស៊ីលរបស់យើង មិនអាចបាញ់ទៅដល់ទឹកដីអាមេរិកបានទេ ដូច្នេះហើយ យើងពិតជាត្រូវធ្វើអ្វីផ្សេងទៀត។ យើងត្រូវតែវាយប្រហារទៅលើអ្វី ដែលអ្នកដឹងស្រាប់ហើយ នោះគឺមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់»៕

No comments:
Post a Comment